ទស្សនៈកិច្ចកាលពីថ្ងៃទី ០៧ ខែ កក្កដា ២០១១

កាលពី ថ្ងៃទី០៧ខែកក្កដា​ ឆ្នាំ២០១១កន្លងទៅនេះឯកឧត្តមឌិតមុន្ទីប្រធានតុលាការកំពូលបានដឹកនាំគណៈប្រតិភូ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរការទស្សនៈកិច្ចជាផ្លូវការនៅ សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវតាមការអញ្ជើញរបស់តុលាការប្រជាជនកំពូល នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវបន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់ ឯកឧត្ដមខាំមីសៃញ៉ាវង្សអតីតប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវនៅព្រះរាជាណាចក្រកម្ពុជាកាលពីចុងខែមេសាឆ្នាំ២០១១កន្លងទៅ។            
សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវនិងព្រះរាជាណាចក្រ កម្ពុជាបានបង្កើតទំនាក់ទំនងល្អជាមួយគ្នាលើច្រើនវិស័យតាំងពីយូរយាណាស់មកហើយ ទំនាក់ទំនងមិត្តភាពនិង​កិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលទាំងពីរគឺជាការ បើកនូវទំព័រប្រវត្តិសាស្រ្តមួយថ្មីថែមទៀតនៃប្រទេសនិងប្រជាជនទាំងពីរទស្សនៈ កិច្ចរបស់គណៈប្រតិភូតុលាការកំពូលកម្ពុជា    នៅ ពេលនេះគឺជាការពង្រឹង ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យយុត្ដិធម៌រវាងប្រទេសយើងទាំងពីរ ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ     ហើយតាមរយៈសហប្រតិបត្ដិការលើវិស័យតុលាការដែលមាននាពេលនេះ   ជាឳកាសមួយដែលអាចផ្លាស់ប្ដូរនូវបទពិ​សោធន៍និងចំណេះដឹងផ្នែកច្បាប់រវាងស្ថាប័ន ទាំងពីរអាចជាការជួយផ្ដល់នូវឯកសារច្បាប់ឫពត៌មានផ្នែកច្បាប់ឫការបញ្ជូនចៅក្រម ទៅធ្វើការសិក្សាស្រាវជ្រាវអំពីច្បាប់ទៅវិញទៅមកនិងការខិតខំពង្រឹងនូវ ការអនុវត្តសេចក្តីប្រកាសរួមនៃសន្និសិទ្ធតុលាការបណ្តាខេត្តជាប់ព្រំដែន កម្ពុជាឡាវនិងវៀតណាមចុះថ្ងៃទី២៣ខែធ្នូឆ្នាំ២០១០ដែលមានគោលបំណងចែករំលែក បទពិសោធន៍ក្នុងការតស៊ូប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។

ព័ត៌មានផ្សេងៗ