សេចក្តីជូនដំណឹងស្តីពីការលើកពេលសវនាការទៅថ្ងៃក្រោយ

     ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី១ សូមជូនដំណឹងមកឯកឧត្តម ឧត្តម អគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាត លោក លោកស្រី ជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលត្រូវជំនុំជម្រះនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នៅបន្ទប់សវនាការទី២ ឱ្យបានជ្រាបថា កម្មវិធីជំនុំជម្រះរឿងព្រហ្មទណ្ឌតាមកាលបរិច្ឆេទខាងលើ ត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ ដោយមូលហេតុក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់។

     អាស្រ័យហេតុនេះ សូមឯកឧត្តម ឧត្តម អគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាត លោក លោកស្រី ជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ ជ្រាបជាពត៌មាន។