យើង ហ៊ុន សុគន្ធា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ តិក គន្ធីរ៉ាក់ និងប្រពន្ធឈ្មោះ ហ្វេរោហ្រ្វន់ស៊ីន អ៊ីវោនសូ សេហ្វីន មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥១សេ ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាភាគីសហកូនបំណុលនៃសំណុំរឿងលេខ ៧៣(រ) ចុះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ តិក គន្ធីរ៉ាក់ និងប្រពន្ធឈ្មោះ ហ្វេរោហ្រ្វន់ស៊ីន អ៊ីវោនសូ សេហ្វីន មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥១សេ ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាភាគីសហកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៤ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។