លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ច្រឹម ច្រេន ភេទប្រុស មុខរបរធ្វើចំការ មានទីលំនៅបច្ចុប្បន្នភូមិស្រះពីរតាឈាន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាភាគីតតិយជន នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២២២ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៦ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈរបស់លោក ជា ណារ៉ា និងលោក ហួន ទឹម ជាមេធាវីតំណាងដោយអាណត្តិឱ្យដើមចោទ សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

     អាស្រ័យហេតុនេះ សូមឈ្មោះ ច្រឹម ច្រេន ភេទប្រុស មុខរបរធ្វើចំការ មានទីលំនៅបច្ចុប្បន្នភូមិស្រះពីរតាឈាន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាភាគីតតិយជន ចូលមកយកដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ លើសំណុំរឿងខាងលើ