យើង ហុង ស្រីពេជ្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ សុខ ស៊ុង ភេទប្រុស ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសា ខេត្តតាកែវ ជាភាគីដើមចោទ និងឈ្មោះ ចាន់ វិទូ ភេទប្រុស ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសា ខេត្តតាកែវ ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២២៤ ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៤ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ សុខ ស៊ុង ភេទប្រុស ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសា ខេត្តតាកែវ ជាភាគីដើមចោទ និងឈ្មោះ ចាន់ វិទូ ភេទប្រុស ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសា ខេត្តតាកែវ ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(ខ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។