លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

      យើង ហុង ស្រីពេជ្រ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ប៊ុន អ៊ុន ភេទប្រុស ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ០០១ ភូមិឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាភាគីដើមចោទ និងឈ្មោះ ហុក ច័ន្ទសេតាវី ភេទស្រី ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិអូរតាពុកក្រោម សង្កាត់-ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៧៧ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៤ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមឈ្មោះ ប៊ុន អ៊ុន ភេទប្រុស ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ០០១ ភូមិឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាភាគីដើមចោទ និងឈ្មោះ ហុក ច័ន្ទសេតាវី ភេទស្រី ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិអូរតាពុកក្រោម សង្កាត់-ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(ខ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។