យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ រៀល សុភាវីន ភេទស្រី កើតឆ្នាំ១៩៨៥ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤អា ផ្លូវលំ០៣ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងរក្សាការពារលេខ ៦៩(ដ) ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ រៀល សុភាវីន ភេទស្រី កើតឆ្នាំ១៩៨៥ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤អា ផ្លូវលំ០៣ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីកូនបំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។