សេចក្តីជូនដំណឹង
   អគ្គលេខាធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ
 
         ជម្រាបមកលោកស្រី គង់ សុត្រាវី ភេទស្រី ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១ ផ្លូវលេខ៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍លេខ ៦៤ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់ឈ្មោះ សួស ចិន្តា មេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ គង់ សុត្រាវី ដែលបានប្តឹងឧទ្ធរណ៍នឹងសាលក្រមរដ្ឋប្បវេណីលេខ ៩៧៧(ល) ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លើសេចក្តីសម្រេចទាំងមូល លើកលែងតែចំណុចទី៥ នៃសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចោលជាអសារបង់ ដោយមូលហេតុថា ពុំបានបង់ប្រាក់ពន្ធលើពាក្យបណ្តឹងឧទ្ធរណ៍ និងប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ។
 
        សាមីខ្លួនមានសិទ្ធិប្តឹងជំទាស់នឹងដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍នេះ រយៈពេល០១សប្តាហ៍ គិតចាប់ពីពេលទទួលការជូនដំណឹងនេះតទៅ។