យើង លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ លី ឈនឈឿប ភេទស្រី អាយុ៤៩ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិភ្នំប្រាំពីរ ឃុំសំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥១២ ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ លី ឈនឈឿប ភេទស្រី អាយុ៤៩ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិភ្នំប្រាំពីរ ឃុំសំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។