យើង ពិន សុវណ្ណឌី ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឈាង គឹមស៊ុន ភេទស្រី កើតឆ្នាំ១៩៥៤ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៣៨៥ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៣៦ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ឈាង គឹមស៊ុន ភេទស្រី កើតឆ្នាំ១៩៥៤ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៣៨៥ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





