យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ នាក់ យុង តំណាងឱ្យឈ្មោះ ហេង សេង មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកទឹកឈូ ខេត្តកំពត ជាភាគីម្ខាងទៀតនៃអ្នកដាក់ពាក្យសុំនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៤(ដ) ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ នាក់ យុង តំណាងឱ្យឈ្មោះ ហេង សេង មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកទឹកឈូ ខេត្តកំពត ជាភាគីម្ខាងទៀតនៃអ្នកដាក់ពាក្យសុំនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។