លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

      យើង ឡឹក ចាន់ពន្លឺ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅសហម្ចាស់បំណុល ១.ឈ្មោះ គួង ធីតា ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ ១៩ ផ្លូវលេខ ១៨៣ ភូមិទី៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ២.ឈ្មោះ ណិប ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ ១៣៤ ផ្លូវលេខ ៦តេបេ ភូមិទី៧ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៣.ឈ្មោះ មាស សុវណ្ណី ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានភូមិត្នោតជ្រុំសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៤.ឈ្មោះ ហេង សុខនី ភេទស្រី អាយុ៤២ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ ៧៣ ផ្លូវលេខ ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ និងកូនបំណុលឈ្មោះ តុង សុខឃីម ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ ៤៤បេអឺ០ ផ្លូវលេខ ២៨០ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៩៦ ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

     អាស្រ័យហេតុនេះ សូមសហម្ចាស់បំណុល ១.ឈ្មោះ គួង ធីតា ២.ឈ្មោះ ណិប ចិន្តា ៣.ឈ្មោះ មាស សុវណ្ណី ៤.ឈ្មោះ ហេង សុខនី និងកូនបំណុលឈ្មោះ តុង សុខឃីម ចូលមកយកដីកាកោះនាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ)ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ