យើង ឡឹក ចាន់ពន្លឺ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ជា យោធិន ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ បុប្ផា អាយុ៤៥ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ២អា ផ្លូវលេខ៥៦៦ កែងផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៨០ ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈរបស់ឈ្មោះ យូ ពេជ្រគង់ ជាភាគីដើមចោទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី២ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ៣០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ជា យោធិន ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ បុប្ផា អាយុ៤៥ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ២អា ផ្លូវលេខ៥៦៦ កែងផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ ចូលមកយកដីកាកោះនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធណ៍ភ្នំពេញ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរាល់ម៉ោងនៃថ្ងៃធ្វើការ។