យើង អ៊ុច កែនបូ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកចុងចម្លើយឈ្មោះ ផាន់ ស្រីល័ក្ខណ៍ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៦១ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឱ្យធ្វើរបញ្ជូនតាមការផ្សាយជាសាធារណៈ ដោយហេតុថា ចាំបាច់ដើម្បីជៀសវាងការយឺតយ៉ាវក្នុងដំណើរការនីតិវិធី និងបានកំណត់យកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នាសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់(ជំនុំជម្រះ) និងធ្វើការបញ្ជូនដីកាកោះចុះថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ តាមការផ្សាយជាសាធារណៈ។
អាស្រ័យហេតុនេះ សូមចុងចម្លើយឈ្មោះ ផាន់ ស្រីល័ក្ខណ៍ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៦១ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ សូមចូលខ្លួនតាមកាលបរិច្ឆេទបានកំណត់នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល សាលសវនាការទី៤ នៃសាលាឧទ្ធណ៍ភ្នំពេញ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។