យើង អ៊ុច កែនបូ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ហ្គូវ ឆៃពូ និងកូនបំណុលនៃការអនុវត្តឈ្មោះ ហ្វុង ហូស៊ី/ហ្វុង ហាវសៀ នៃសំណុំរឿងការអនុវត្តលេខ ១១៩(ដ) ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឱ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ ដោយហេតុថា ចាំបាច់ដើម្បីជៀសវាងការយឺតយ៉ាវក្នុងដំណើរការនីតិវិធី និងបានកំណត់យកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នាសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់(ជំនុំជម្រះ) និងធ្វើការបញ្ជូនដីកាកោះចុះថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ តាមការផ្សាយជាសាធារណៈ។
អាស្រ័យហេតុនេះ សូមម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ហ្គូវ ឆៃពូ និងកូនបំណុលនៃការអនុវត្តឈ្មោះ ហ្វុង ហូស៊ី/ហ្វុង ហាវសៀ នៃសំណុំរឿងការអនុវត្តលេខ ១១៩(ដ) ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ សូមចូលខ្លួនតាមកាលបរិច្ឆេទបានកំណត់នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល សាលសវនាការទី៤ នៃសាលាឧទ្ធណ៍ភ្នំពេញ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។