យើង វ៉ា ដានីត ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ គួ ពេញហុង មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខអា២១៨ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលគោក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៣៣(ដ) ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៤ៈ០០នាទីរសៀល នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ គួ ពេញហុង មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខអា២១៨ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលគោក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។