យើង ព្រំ ភឿន ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ ឈុន សុខណា ភេទស្រី កើតឆ្នាំ១៩៨៦ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៩៦ ចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ ឱ្យបានជ្រាបថា តាមពាក្យស្នើសុំធ្វើការបញ្ជូនតាមរយៈការផ្សាយជាសាធារណៈលេខ ៦២៤៨ ចុះថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២២ របស់លោកមេធាវី គ្រី ប៊ូតូ ដែលជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ ឈុន សុង សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ៣០នាទីព្រឹក នៅបន្ទប់សវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ឈុន សុខណា ភេទស្រី កើតឆ្នាំ១៩៨៦ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ជាភាគីចុងចម្លើយ ចូលមកយកដីកាកោះចុះថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី ជាន់ទី៤ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។