ប្រធានក្រុមប្រឹក្សាជំនុំជម្រះទីVIII នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌដែលបានជំនុំជម្រះកាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៤ និងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដែលមានលោកស្រី ទិតសុទ្ធី បូរ៉ាល័ក្ខណ៍ ជាប្រធានក្រុមប្រឹក្សា ដែលត្រូវប្រកាសសាលដីកាព្រហ្មទណ្ឌនៅថ្ងៃទី ០៥ ខែនីនា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ឱ្យបានជ្រាបថាកម្មវិធីប្រកាសសាលដីកាព្រហ្មទណ្ឌតាមកាលបរិច្ឆេទខាងលើត្រូវលើកពេលទៅប្រកាសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ វិញ ដោយសារតែប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈចាំបាច់ជាបន្ទាន់។
អាស្រ័យហេតុនេះ សូមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក/លោកស្រីជាមេធាវី ជនជាប់ចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកពាក់ព័ន្ធ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។