លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

     យើង លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងទៅឈ្មោះ កែវ សាវឿន ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ កែវ ម័យរស្មី(កែវ សម័យរស្មី) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៦២E0E1 ផ្លូវនរោត្តម ក្រុមទី៥៣ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៨០ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានចេញសាលដីការដ្ឋប្បវេណីលេខ ៣៣ "ក្រVI.គ.ធ" ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឡើយ។

     អាស្រ័យហេតុនេះ សូមឈ្មោះ កែវ សាវឿន ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ កែវ ម័យរស្មី(កែវ សម័យរស្មី) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៦២E0E1 ផ្លូវនរោត្តម ក្រុមទី៥៣ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយ នៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកាខាងលើនេះ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។