យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកចុងចម្លើយឈ្មោះ គុណ មណីរ៉ា ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤២E0 ផ្លូវលេខ១១១ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៦៣ ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមចុងចម្លើយឈ្មោះ គុណ មណីរ៉ា ភេទស្រី មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤២E0 ផ្លូវលេខ ១១១ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចូលមកយកដីកាកោះចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅបន្ទប់ជំនួយការ ជាន់ទី៥ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។