យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីដើមចោទឈ្មោះ ថោង ឌីម និងសហចុងចម្លើយឈ្មោះ ធឿង ធុង, ញ៉ែម រឿន និង ធឹម ម៉ុន មានអាសយដ្ឋានបច្ចុប្បន្នភូមិជ្រៃកោងខាងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២០៥ ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមភាគីដើមចោទឈ្មោះ ថោង ឌីម និងសហចុងចម្លើយឈ្មោះ ធឿង ធុង, ញ៉ែម រឿន និង ធឹម ម៉ុន មានអាសយដ្ឋានបច្ចុប្បន្នភូមិជ្រៃកោងខាងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចូលមកយកដីកាកោះចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅបន្ទប់ជំនួយការ ជាន់ទី៥ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។