យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីដើមចោទឈ្មោះ ប៊ូ រ៉ានី មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងចុងចម្លើយឈ្មោះ សេង ប៊ូលីន មានអាសយដ្ឋានបច្ចុប្បន្នភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៨៤ ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមភាគីដើមចោទឈ្មោះ ប៊ូ រ៉ានី មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងចុងចម្លើយឈ្មោះ សេង ប៊ូលីន មានអាសយដ្ឋានបច្ចុប្បន្នភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចូលមកយកដីកាកោះចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅបន្ទប់ជំនួយការ ជាន់ទី៥ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។