លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណៈ

     យើង សាយ សុខហៀង ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ តាំង វ៉ឹកទៀង(TANG QUOC TIEN) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋានបច្ចុប្បន្នភូមិរ៉ាខាន់ ឃុំតឹងខាន់រ៉ា ស្រុកយ៉ាងថាញ ខេត្តគៀនយ៉ាង ប្រទេសវៀតណាម ជាភាគីដើមចោទ និងចុងចម្លើយឈ្មោះ សុខ យិន នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៨២ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ឱ្យបានជ្រាបថា តាមពាក្យសុំរបស់មេធាវី មាឃ វ៉ុន ជាអ្នកតំណាងដោយអាណត្តិឱ្យចុងចម្លើយឈ្មោះ សុខ យិន សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមឈ្មោះ តាំង វ៉ឹកទៀង(TANG QUOC TIEN) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋានបច្ចុប្បន្នភូមិរ៉ាខាន់ ឃុំតឹងខាន់រ៉ា ស្រុកយ៉ាងថាញ ខេត្តគៀនយ៉ាង ប្រទេសវៀតណាម ជាភាគីដើមចោទ និងចុងចម្លើយឈ្មោះ សុខ យិន ចូលមកយកដីកាកោះចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ)ជាន់ទី៣ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។