យើង ទី ចិត្តត្រា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ GUO CHENGAN(ចុងបណ្តឹងឧទ្ធរណ៍) ភេទប្រុស កើតថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦៦ មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងក្រពើ ឃុំទឹកហួត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៤២ ចុះថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ GUO CHENGAN(ចុងបណ្តឹងឧទ្ធរណ៍) ភេទប្រុស កើតថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦៦ មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងក្រពើ ឃុំទឹកហួត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។