យើង វ៉ាន់ សុគង់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីសហចុងចម្លើយឈ្មោះ អែម ដារ៉ា មានអាសយដ្ឋានបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២០១ ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមភាគីសហចុងចម្លើយឈ្មោះ អែម ដារ៉ា មានអាសយដ្ឋានបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលមកយកដីកាកោះចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅបន្ទប់ជំនួយការ ជាន់ទី៥ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។