ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
បង្គាប់មកឈ្មោះ ផាម សៀងគង់ ភេទប្រុស ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៤អឺ០បេ ផ្លូវ៣៧៤ ក្រុម៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល)គត់ ក្នុងរឿងឧទ្ធរណ៌ពីការប្តឹង សុំដីកាសម្រេច នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ ចាប់ពីថ្ងៃទទួលដំណឹង រហូតដល់ថៃ្ងទី ៣១ ខែមីនា ឆ្នាំ២០២៣ ជាកំណត់។
បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿងរបស់អ្នកចេញពីបញ្ជី ។