ដីកាបង្គាប់ឱ្យចូលមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធ
យើង សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
បង្គាប់មកឈ្មោះ ទត ប៉ោង ភេទស្រី ទីលំនៅបច្ចុប្បន្នភូមិបឹងតាព្រហ្ម ក្រុមទី១ ឃុំបឹងតាព្រហ្ម ស្រុកបឹងតាព្រហ្ម ខេត្តព្រះសីហនុ ឱ្យមកបង់ប្រាក់ប្រដាប់ក្តីក្រៅពីពន្ធចំនួន ១០០.០០០៛(មួយរយពាន់រៀល)គត់ ក្នុងរឿងឧទ្ធរណ៌ពីការប្តឹង សុំបើកផ្លូវ នៅការិយាល័យសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ ចាប់ពីថ្ងៃទទួលដំណឹង រហូតដល់ថៃ្ងទី ៣១ ខែមីនា ឆ្នាំ២០២៣ ជាកំណត់។
បើសាម៉ីបណ្តឹងឧទ្ធរណ៍មិនយកប្រាក់ទៅបង់តាមដីកានេះទេ សាលាឧទ្ធរណ៌ភ្នំពេញនឹងចំណាយរឿងរបស់អ្នកចេញពីបញ្ជី ។