លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

      យើង ណាត ស្រីណុច ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ហែម ខេងនារី មានអាសយដ្ឋានបច្ចុប្បន្នភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៣៩ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ១៤ក្រVII"ស.ស" ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ តាមពាក្យស្នើសុំចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់ឈ្មោះ ឆែម ហេង និងឈ្មោះ ថេង សុខទៀង ជាភាគីសហចុងចម្លើយ ដោយហេតុថា មិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

   អាស្រ័យហេតុនេះ សូមឈ្មោះ ហែម ខេងនារី មានអាសយដ្ឋានបច្ចុប្បន្នភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកា នៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។