យើង ទី ចិត្តត្រា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីកូនបំណុលនៃការអនុវត្តឈ្មោះ គឹម ហួយ ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅផ្ទះលេខ L21 ផ្លូវលេខ 4A ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១៩០ "ដ" ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមភាគីកូនបំណុលនៃការអនុវត្តឈ្មោះ គឹម ហួយ ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅផ្ទះលេខ L21 ផ្លូវលេខ 4A ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចូលមកយកដីកាកោះចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី "គ" ជាន់ទី៣ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។