យើង ទី ចិត្តត្រា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកភាគីចុងចម្លើយឈ្មោះ ប៉ាល់ សាន្ត ភេទប្រុស អាយុ៥៥ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិបាយ៉ាប សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា សាលដីការដ្ឋប្បវេណីលេខ ២៣ ក្រII "ណ" ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១ មាត្រា ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។
អាស្រ័យហេតុនេះ សូមភាគីចុងចម្លើយឈ្មោះ ប៉ាល់ សាន្ត ភេទប្រុស អាយុ៥៥ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិបាយ៉ាប សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលមកយកសាលដីការដ្ឋប្បវេណីលេខ ២៣ ក្រII "ណ" ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ របស់សាលាឧទ្ធរណ៍ភ្នំពេញ នៅបន្ទប់ក្រឡាបញ្ជី "គ" ជាន់ទី៣ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។