យើង លីវ ដារ៉ា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ម៉ា ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤១E1 ក្រុមទី៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៣៩ ចុះថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមដើមចោទឈ្មោះ ម៉ា ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤១E1 ក្រុមទី៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៣៩ ចុះថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ ចូលមកយកដីកាកោះចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ)ជាន់ទី៣ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។