យើង ហ៊ុន សុគន្ធា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ នី លី ភេទប្រុស កើតថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៧៩ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥AE0 ផ្លូវលេខ៣២៦ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៧៨ ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ នី លី ភេទប្រុស កើតថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៧៩ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៥AE0 ផ្លូវលេខ៣២៦ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៧៨ ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ ចូលមកយកដីកាកោះចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី ជាន់ទី៤ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។