យើង ណាត ស្រីនុច ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ សោ សំអុល ភេទប្រុស អាយុ៦៧ឆ្នាំ និងឈ្មោះ សេក សុធានី ភេទស្រី អាយុ៦០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាភាគីសហកូនបំំណុលនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៩១(ដ) ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា តាមពាក្យសមផ្សាយជាសាធារណៈរបស់លោក ដួង លឿង ជាមេធាវីតំណាងដោយអាណត្តិឱ្យសហម្ចាស់បំណុលឈ្មោះ យឹម សំអាង និងឈ្មោះ ទុំ សុខជា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ សោ សំអុល ភេទប្រុស អាយុ៦៧ឆ្នាំ និងឈ្មោះ សេក សុធានី ភេទស្រី អាយុ៦០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាភាគីសហកូនបំំណុលនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(ក) ជាន់ទី១ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។