យើង កែវ វណ្ណៈ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ផន សុផានី ភេទប្រុស អាយុ៤៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៨ ផ្លូវលំ ក្រុម២១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីម្ខាងទៀតនៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៤៩ ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៥ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ផន សុផានី ភេទប្រុស អាយុ៤៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៨ ផ្លូវលំ ក្រុម២១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភាគីម្ខាងទៀតនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។