យើង កែវ វណ្ណៈ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឱ បូរ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៤៥ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៤៤ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ឱ បូរ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៤៥ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៣៤៤ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ចូលមកយកដីកាកោះចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៅរៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។