យើង កែវ វណ្ណៈ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ធារ៉ាត់ សុធីឬទ្ធិ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៣១E៤+១៣៣E៤ ផ្លូវស៊ីសុវត្ថិ ភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០១៦ ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ធារ៉ាត់ សុធីឬទ្ធិ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៣១E៤+១៣៣E៤ ផ្លូវស៊ីសុវត្ថិ ភូមិ៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។