យើង ណាត ស្រីនុច ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ផាត់ ពិសិដ្ឋ ភេទប្រុស កើតឆ្នាំ១៩៨០ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រៃឈើទាល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៥៥ ចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០២ៈ០០នាទីរសៀល នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ផាត់ ពិសិដ្ឋ ភេទប្រុស កើតឆ្នាំ១៩៨០ មានអាសយដ្ឋានបច្ចុប្បន្នភូមិព្រៃឈើទាល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។