យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ធុច ចាំ មានអាសយដ្ឋានភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាភាគីសហចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៨៦ ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨ ឱ្យបានជ្រាបថា តាមពាក្យសុំផ្សាយជាសាធារណៈរបស់លោក សុង ម៉ៅ ជាមេធាវីតំណាងដោយអាណត្តិឱ្យសហដើមចោទ ក្រុមប្រឹក្សាជំនុំជម្រះទី២ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ធុច ចាំ មានអាសយដ្ឋានភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាភាគីសហចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៨៦ ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨ ចូលមកយកដីកាកោះ និងចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។