លិខិតជូនដំណឹងជាសាធារណៈ ស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      យើង យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ឆាយ រីម ភេទស្រី អាយុ៦០ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិតាបិប ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងចុងចម្លើយឈ្មោះ តោ សាមី ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិតាបិប ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៦៦ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ប៉ុន្តែតាមរបាយការណ៍អំពីការបញ្ជូនដីកាកោះដែលមានចំណាររបស់ឈ្មោះ សោម កក្កដា ជាមន្ត្រីប្រៃសណីយ៍ បានបញ្ជាក់ថា តាមការបញ្ជាក់របស់មេភូមិតាបឹប ឈ្មោះ ឆាយ រឹម បានទទួលមរណៈភាពហើយ។

    ហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ ឬត្រូវជាទាយាទរបស់ឈ្មោះ ឆាយ រឹម នោះ សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធី ឱ្យបានមុនថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ។

      អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ជ្រាបជាដំណឹង ។