លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

      យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ឡុង ទូច, ហិង ស៊ីដេត, ហ៊ី រ៉ា, ហ៊ី ពៅ, ឡាយ ណម, ដួង ចាន់នី, ផុន សុភ័ក្ត, កែវ ចាន់, ឃឹម ចាន់រិទ្ធ, ឃឹម រី ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាសហភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០២៣ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី១ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

    អាស្រ័យហេតុនេះ សូមឈ្មោះ ឡុង ទូច, ហិង ស៊ីដេត, ហ៊ី រ៉ា, ហ៊ី ពៅ, ឡាយ ណម, ដួង ចាន់នី, ផុន សុភ័ក្ត, កែវ ចាន់, ឃឹម ចាន់រិទ្ធ, ឃឹម រី ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាសហភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះខាងលើនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។