លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

     យើង អ៊ូច កែនបូ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក សហសន្តតិជនរបស់មរតកជនឈ្មោះ ប៉ាក សាវី(មរណៈភាព) មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពងើត្រាច ខេត្តកំពត ជាភាគីនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៦៨ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០០៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ០៧ ក្រIV.ឌ.រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថាមិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

    អាស្រ័យហេតុនេះ សូមសហសន្តតិជនរបស់មរតកជនឈ្មោះ ប៉ាក សាវី(មរណៈភាព) មានទីលំនៅសព្វថ្ងៃស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពងើត្រាច ខេត្តកំពត ជាភាគីនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី(ង) ជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។