យើង សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ លឹម គឹមជាក់ ភេទស្រី អាយុ៤៣ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភួមិវត្តបូព៌ ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និងចុងចម្លើយឈ្មោះ ណុប សារិក ភេទប្រុស អាយុ៦០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភួមិខ្នារថ្មី ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៧៥ ចុះថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៨ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការសំណុំរឿងខាងលើតាមការបញ្ជូនរបស់តុលាការកំពូល។ ខណៈពេលកំពុងដំណើរការនីតិវិធីសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលពត៌មានតាមរយៈរបាយការណ៍អំពីការបញ្ជូន ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់មន្ត្រីប្រៃសណីយ៍ខេត្តសៀមរាបបានបញ្ជាក់ថា តាមការសាកសួរពីលោកប្រធានភូមិគាត់បញ្ជាក់ប្រាប់ថាឈ្មោះនឹង(ណុប សារិក) បានស្លាប់ហើយ។
អាស្រ័យហេតុនេះ ប្រសិនបើមានបុគ្គលណាដែលមានផលប្រយោជន៍ ឬត្រូវជាទាយាទរបស់ឈ្មោះ ណុប សារិក សូមដាក់ពាក្យបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធីឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។