យើង សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ស៊ិន ស៊ុន ភេទប្រុស អាយុ៧៤ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភួមិស្តៅ ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ និងចុងចម្លើយឈ្មោះ អ៊ីវ ធី ភេទប្រុស អាយុ៥០ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្តៅ ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៨៤ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការសំណុំរឿងខាងលើតាមការបញ្ជូនរបស់តុលាការកំពូល។ ខណៈពេលកំពុងដំណើរការនីតិវិធីសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលពត៌មានតាមរយៈរបាយការណ៍អំពីការបញ្ជូន ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ របស់មន្ត្រីប្រៃសណីយ៍ខេត្តក្រចេះ បានបញ្ជាក់ថា តាមការសាកសួរពីលោកប្រធានភូមិគាត់បញ្ជាក់ប្រាប់ថាឈ្មោះដែលត្រូវទទួលដីកាកោះខាងលើ(ស៊ិន ស៊ុន) បានស្លាប់យូរឆ្នាំមកហើយ។
អាស្រ័យហេតុនេះ ប្រសិនបើមានបុគ្គលណាដែលមានផលប្រយោជន៍ ឬត្រូវជាទាយាទរបស់ឈ្មោះ ស៊ិន ស៊ុន សូមដាក់ពាក្យបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធីឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។