យើង ទីវ កន្និកា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ម៉ឹង ស៊ាប ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិថ្មី ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ជាភាគីដើមចោទនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥៧ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០៤ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ម៉ឹង ស៊ាប ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិថ្មី ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ជាភាគីដើមចោទនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





