យើង ទីវ កន្និកា ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ YAMAGUCHI SEI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិជប៉ុន មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅបន្ទប់លេខ៤០៣ GRAND RESIDENCE APARTMENT,No09 BIS ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីដើមចោទ, ឈ្មោះក្រុមហ៊ុន អាយឌាល ផេស៊ីហ្វិក មានអាសយដ្ឋាននៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាភាគីចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ០៧៨ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានកំណត់យកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៣ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ YAMAGUCHI SEI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិជប៉ុន មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅបន្ទប់លេខ៤០៣ GRAND RESIDENCE APARTMENT,No09 BIS ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាភាគីដើមចោទ, ឈ្មោះក្រុមហ៊ុន អាយឌាល ផេស៊ីហ្វិក មានអាសយដ្ឋាននៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាភាគីចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលដីកាកោះនៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ នៃសាលាឧទ្ធរណ៍ភ្នំពេញ ជារៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍ លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។





