លិខិតជូនដំណឹងស្តីពីការលើកពេលទាញហេតុផលដោយផ្ទាល់មាត់

   ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៦ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមក លោក/លោកស្រីជាមេធាវី គូភាគី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ឱ្យបានជ្រាបថា កម្មវិធីទាញហេតុផលដោយផ្ទាល់មាត់តាមកាលបរិច្ឆេទខាងលើ ត្រូវលើកទៅថ្ងៃក្រោយវិញ  ដោយហេតុថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះមានធុរៈជាចាំបាច់។

   អាស្រ័យហេតុនេះ សូមលោក/លោកស្រីជាមេធាវី គូភាគី និងអ្នកពាក់ព័ន្ធក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលត្រូវធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ មេត្តាជ្រាបជាពត៌មានដោយក្តីអនុគ្រោះ ។