លិខិតជូនដំណឹងជាសាធារណៈ ស្វែងរកអ្នកទទួលបន្តនីតិវិធីនៃបណ្តឹង

      យើង យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ង៉ែត ហេង មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងសហចុងចម្លើយឈ្មោះ អ៊ូង ផន, ឈ្មោះ អ៊ួង ភឹម, ឈ្មោះ ស្វាយ ខាវ និងឈ្មោះ ណុប ពឿក មានអាសយដ្ឋានបច្ចុប្បន្នភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៥៩ ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានពិនិត្យឃើញថា តាមរបាយការណ៍អំពីការបញ្ជូនដីកាកោះដែលមានចំណាររបស់ឈ្មោះ សេង សុភ័ក្ត្រ ជាមន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូន បានបញ្ជាក់ថា ឈ្មោះ អ៊ួង ផន និងឈ្មោះ ណុប ពឿក បានទទួលមរណៈភាពហើយ។

    ហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ ឬត្រូវជាទាយាទរបស់សពឈ្មោះ ឈ្មោះ អ៊ួង ផន និងឈ្មោះ ណុប ពឿក សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីមានមូលដ្ឋានចាត់ការបន្តនីតិវិធី ។

      អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ជ្រាបជាដំណឹង ។