យើង ផង់ សាញ់ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ប៊ូ ធារ៉ូ ភេទប្រុស មានអាសយដ្ឋានផ្ទះលេខ៦៣ ភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាភាគីដើមចោទ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១១០ ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ ឱ្យបានជ្រាបថា តាមពាក្យស្នើសុំផ្សាយជាសាធារណៈរបស់លោកស្រី ទិត ស៊ីវហុង ជាមេធាវីតំណាងដោយអាណត្តិឱ្យចុងចម្លើយឈ្មោះ សាន្ត ចរិយា សាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
អាស្រ័យហេតុនេះ សូមឈ្មោះ ប៊ូ ធារ៉ូ ភេទប្រុស មានអាសយដ្ឋានផ្ទះលេខ៦៣ ភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាភាគីដើមចោទ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ១១០ ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ ចូលមកយកដីកាកោះ និងចូលមកសាលាឧទ្ធរណ៍នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៥ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។