លិខិតជូនដំណឹងអំពីការបញ្ជូនសាលដីកាតាមការផ្សាយជាសាធារណៈ

      យើង កែវ វណ្ណៈ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ យ៉ាំង ផាន ភេទស្រី អាយុ៥៧ឆ្នាំ, ឈ្មោះ យ៉ាំង ឈួន ភេទប្រុស អាយុ៥៥ឆ្នាំ និងឈ្មោះ យ៉ាំ ពៅ ភេទស្រី អាយុ៣៩ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាភាគីសហចុងចម្លើយនៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤៣២ ចុះថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការ និងបានចេញសាលដីកាលេខ ២៨ក្រVII"ស.អ" ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងបានសម្រេចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈលើសាលដីកាខាងលើ ដោយហេតុថា មិនអាចធ្វើការបញ្ជូនតាមមាត្រា ២៥១, ២៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានឡើយ។

   អាស្រ័យហេតុនេះ សូមឈ្មោះ យ៉ាំង ផាន ភេទស្រី អាយុ៥៧ឆ្នាំ, ឈ្មោះ យ៉ាំង ឈួន ភេទប្រុស អាយុ៥៥ឆ្នាំ និងឈ្មោះ យ៉ាំ ពៅ ភេទស្រី អាយុ៣៩ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាភាគីសហចុងចម្លើយនៃសំណុំរឿងខាងលើ ចូលមកទទួលអនុសារៈសាលដីកានៅបន្ទប់ក្រឡាបញ្ជី(គ) ជាន់ទី៣ នៃសាលាឧទ្ធរណ៍ភ្នំពេញ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំងអាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។