លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ

 យើង ស៊ឹម ឧត្តម ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកឈ្មោះ ទី ខែមម៉ា ភេទស្រី អាយុ៤៣ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ ជាភាគីដើមបណ្តឹងឧទ្ធរណ៍ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤០១ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជំនុំជម្រះសភារដ្ឋប្បវេណី នៃសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់យកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅសាលសវនាការទី៤ ដើម្បីធ្វើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។

      អាស្រ័យហេតុនេះ សូមឈ្មោះ ទី ខែមម៉ា ភេទស្រី អាយុ៤៣ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ ជាភាគីដើមបណ្តឹងឧទ្ធរណ៍ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៤០១ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ ចូលមកយកដីកាកោះនាថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ នៅបន្ទប់ក្រឡាបញ្ជីជាន់ទី៥ រៀងរាល់ម៉ោងនៃថ្ងៃធ្វើការ ដែលមានទីតាំង អាគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូតិ៍លេខB តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។